FN ៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovic) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងក្រោយជំនួបនោះថា៖ លោក អាណាតូលី បូរ៉ូវីក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ប្រធានាធិបតីរុស្ស៉ី លោក វ្លាឌីមៀ ពូទីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន។ លោក បូរ៉ូវីក ក៏បានលើកឡើងពីទំនាក់ទំនង រវាងកម្ពុជា-រុស្សីដែលជាទំនាក់ ទំនងដ៏ល្អ ដែលមានលក្ខណៈជាដៃគូ ជាយូរអង្វែងមកហើយ។ លោកបន្តថាទំនាក់ទំនង … Continue reading អគ្គរដ្ឋទូតរុស្ស៉ីថ្មី ប្តេជ្ញាពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើងគ្រប់វិស័យ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed